ឥណ្ឌូណេស៊ីសរសើររដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលត្រឹមរយៈពេលជាង ១០០ ថ្ងៃ សម្រេចបានសមិទ្ធផលជាច្រើន

VOB TV
បញ្ចូលដោយ -

 


ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រ ចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិ ត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលអាណតិ្តទី ៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ។

ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកច ម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំ នងរវាងប្រជាជន និងប្រជាជន ជាពិសេសជំរុញការភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរតា មរយៈការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរសហគ្រិនវ័យក្មេងជាដើម៕ ដោយ៖ គង់ ឌិន

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!