សូមគោរពសម្ដេចមហាបវរធិបតី ដ៏ខ្ពង់ខ្ពស់បំផុត

VOB TV
បញ្ចូលដោយ -

 


សូមគោរពសម្ដេចមហាបវរធិបតីដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទឈ្មោះយ៉ន យ៉ុន សូមក្រាបអង្វរសុំការសន្តោសប្រោសប្រណីពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទផង ដោយខ្ញុំបាទបានរងនៅភាពអយុត្តិធម៌ពីសំណាក់ឧកញ៉ាម្នាក់ឈ្មោះជា សុខហេង បានមករំលោភបំពានយកដីរបស់ខ្ញុំដែលបាននឹងកំពុងអាស្រ័យផល។ក្នុងពេលបច្ចុប្បន្ន ស្ថិតនៅចំណុចថ្លុកជ្រែថ្លុកជ្រេះ  ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ជាពិសេសយកប្រព័ន្ធតុលាការមកគំរាមឲ្យរូបខ្ញុំចែកដីឲ្យខ្លួនតែរូបខ្ញុំពុំព្រមហើយពួកគេក៏បានរៀបចំបំប្លែងទៅជារឿងព្រហ្មទណ្ឌដាក់ទោសលើរូបខ្ញុំដែលជាម្ចាស់ដីពិតប្រាកដ។ ម្យ៉ាងវិញទៀតដីនោះខ្ញុំមានយាមការក្បាលដីលេខ២៩០៥ ព្រមទាំងបានបង់ពន្ធជូនរដ្ឋតែបែរជាថារូបខ្ញុំក្លែងបន្លំឯកសារទិញលក់ទៅវិញ។ 

កន្លងមកខ្ញុំបានសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយស្វែងរកយុត្តិធម៌តែហាក់គ្មានលទ្ធផលអ្វីសោះ។ផ្ទុយទៅវិញបែរជារូបខ្ញុំត្រូវរងសម្ពាធពីសំណាក់តុលាការទៅវិញ។ រូបខ្ញុំបាទមានអាយុ ៧២ឆ្នាំសូមស្បថបើខ្ញុំបានក្លែងបន្លំឯកសារណាមួយខុសនិងច្បាប់សូមឱ្យខ្ញុំស្លាប់ទៅរែកទូលយកដីនិងចុះ ខ្ញុំសង្ឃឹមថាសម័យសន្តិភាពនេះនឹងមានយុត្តិធម៌សម្រាប់រូបខ្ញុំក៏ដូចជាប្រជាជនដទៃទៀតដែរ។ 

សូមសម្ដេចមហាបវរធិបតីមេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំដែលជាជនរងនូវភាពអយុត្តិធម៌។

ប្រភពពី ហ្វេសប៊ុកឈ្មោះ Vang E Heng

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!