ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ និងជាអំណោយដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន

Mr. Ro
បញ្ចូលដោយ -

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «ការបរិច្ចាគឈាម ជាសង្គហធម៌ដ៏ប្រពៃ» ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយមានការសម្របសម្រួលពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យ ប្រមាណជាង ១០០នាក់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយនេះជាលើកទី១ ដែលក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីសប្បុរសនេះឡើង ដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខភាពរបស់មន្រ្តីរាជការផង ដែលជាទានដ៏ល្អប្រពៃ ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានាផងដែរ។



















ពាក្យគន្លឹះ: