សម្តេច​តេ​ជោ​រំលឹក​នឹក​ដល់​កាលពី​៤០​ឆ្នាំ​មុន នៅ​ខេត្តកំពង់ឆ្នាំង​មក​បំពេញការងារ​រយៈពេល​២​ថ្ងៃ និង​១​យប់

Bunlors
បញ្ចូលដោយ -


រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​បាន​រំលឹក​នឹក​ដល់​កាលពី​៤០​ឆ្នាំ​មុន ដែល​ខេត្តកំពង់ឆ្នាំង ដើម្បី​បំពេញការងារ​រយៈពេល​២​ថ្ងៃ និង​១​យប់​ ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​អម​ព្រះរាជ​ដំណើរ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ព្រះ​ស្រែ ក្នុង​កីឡដ្ឋាន​ក្រុង​កំពង់ឆ្នាំង ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង​ ។


ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត និង​សារ​រំលឹក​អំពី​ពី​អតីតកាល​៤០​ឆ្នាំ​មុន ក្នុង​ឱកាស​ដែល​ចុះ​បំពេញការងារ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ជាមួយ​រូបថត​ពីរ​សន្លឹក​ជាមួយ​ខ្លឹមសារ​ដូច្នេះ​ថា «​មក​ដល់​ខេត្តកំពង់ឆ្នាំង នឹក​ដល់​កាលពី​៤០​ឆ្នាំ​មុន ដែល​ខ្ញុំ​មក​បំពេញការងារ​រយៈពេល​២​ថ្ងៃ និង​១​យប់​នា​ខែធ្នូ ឆ្នាំ​១៩៨៥​។

ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​នោះ មក​ពិនិត្យ​ការ​នេសាទ ពិនិត្យ​ការ​ទិញ​ស្រូវ និង​លក់ទំនិញ​ជូន​ប្រជាជន ព្រមទាំង​សម្រេច​ផលិត​ចាន​ត្រង​ជ័រកៅស៊ូ​ចំនួន ២​លាន​ចាន​ដោយ​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្បឿង ដែល​មា​នទី​តាំងនៅ​ស្រុក​កំពង់លែង​។


៤០​ឆ្នាំ​ក្រោយ​កំពង់ឆ្នាំង ប្រែ​ក្លាយជា​ខេត្ត​អភិវឌ្ឍ​មួយ​ចំណែក ខ្លួន​ខ្ញុំ​ក៏​មាន​វ័យ​ចំណាស់​ពី​៣២​ឆ្នាំ មក​៧២​ឆ្នាំ​ដែរ​ ។ ជូន​ភ្ជាប់​នូវ​រូបថត ដែល​មាន​អតីត អភិបាលខេត្ត ដោក ណា​រិ​ន អមដំណើរ​»៕