តើអាជ្ញាធរមានធំក្លិន ស្អុយខ្លះទេនៅក្នុងមូលដ្ឋាន?

Mr. Ro
បញ្ចូលដោយ -


បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណបីភូមិកំពុងរងនូវឥទ្ធិពលនៃក្លិនស្អុយយ៉ាងខ្លាំងពិក្រុមហ៊ុនចិន ដែលយកកាកសំណល់ផ្លែស្វាយកទៅចាក់ចោលនៅដីចំការមួយកន្លែងក្រោយផ្ទះលោកមេភូមិ។

ក្លិនស្អុយស្ទើតែទ្រាំងមិនបាននោះធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិ ស្វាយស ភូមិតាគ្រក់ ភូមិ ជីសាងស្ថិតនៅឃុំត្រែង ស្រុរតនៈមណ្ឌលខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋ ប្រមាណបីភូមិ មានភូមិ ស្វាយសរ ភូមិតាគ្រក់ ភូមិជីសាង ឃុំត្រែង ស្រុក រតនៈមណ្ឌល ក៍សំណូមពរ ទៅ ឯកឧត្តម សុខ លូ អភិបាននៃគណៈអភិបានខេត្តបាត់ដំបង និងមន្ទីបរិស្ថាន  មេត្តាជួយអន្តរាគម លើក្រុមហ៊ុនចិននោះផង ដោយសារ សារតែបងប្អូនប្រជារដ្ឋនៅទីនោះផ្តល់ដំណឹងទៅនោះទៅដល់អាជ្ញាធរភូមិ ឃុំនៅក្នុងមូលដ្ឋាននោះ រួចហើយ តែហាក់មានការស្ពឹ្កស្រពន់មិនមានប្រសិទ្ធភាពទាល់តែសោះបើឲ្យតែយ៉ាងនេះតើសុខភាពប្រជាពលរដ្ឋដែលរស់នៅទីនោះទៅជាយ៉ាងណា? ( អត្ថបទ លោក ផេង ភិរម្យ)




















ពាក្យគន្លឹះ: