(ភ្នំពេញ)៖ លោក សាន គឹមស៊ាន បណ្ឌិតព្រឹទ្ធាចារ្យក្រមាមាសនៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជាបានទទួលមរណភាពនៅរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងជន្មាយុ៨០ឆ្នាំ ជំនួយការរបស់លោកប្រាប់បណ្តាញសារព័ត៌មាន។
ឲ្យដឹងនៅមុននេះបន្តិចសូមបញ្ជាក់ថា លោក សាន គឹមស៊ាន បានគាំងបេះដូងហើយទទួលមរណៈភាពពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួនសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
បានបង្ហោះរូបភាពលោក សាន គឹមស៊ាន ត្រឹមតែប៉ះ ពីស្ថានភាពជំងឺក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យគេបានដឹងថាលោកសានគឹមស៊ានបានចំណាយពេលជាច្រើនស្ទើរតែមួយជីវិតដើម្បីចាប់អារម្មណ៍គុនល្បុក្កតោខ្មែររហូតដល់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌនៃអង្គការយូណេស្កូ។។