អាម៉េរិកចង់ឱ្យដៃគូពាណិជ្ជកម្ម ដាក់សំណើពន្ធចរចាក្នុងសប្តាហ៍នេះ(VIDEO ខាងក្រោម)

Mr. Ro
បញ្ចូលដោយ -
(អាម៉េរិក)៖ អាម៉េរិកបានស្នើប្រទេសជាដៃគូដាក់សំណើរចរចាពន្ធក្នុងវិស័យសំខាន់ៗឱ្យបានលឿន ដើម្បីឆាប់សម្រេចការចរចា ខណៈកាលកំណត់របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នៅសល់ ៥ សប្តាហ៍ទៀតប៉ុណ្ណោះ។

សារព័ត៌មាន Reuters បានដកស្រង់សេចក្តីព្រាងពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ដែលរំពឹងថានឹងផ្ញើទៅដៃគូពាណិជ្ជកម្ មដោយសរសេរថា អាម៉េរិកចង់ឱ្យប្រទេសនានាដាក់សំណើចរចាដ៏ល្អបំផុតរបស់ពួកគេត្រឹមថ្ងៃទី៤ ខែមិថុនា។ សំណើនេះនឹងគ្របដណ្តប់លើវិស័យសំខាន់ៗ រួមទាំងពន្ធគយ និងកូតានាំចូលលើផលិតផលឧស្សាហកម្ម និងកសិកម្មរបស់អាម៉េរិក ក៏ដូចជាផែនការកាត់បន្ថយរបាំងមិនមែនពន្ធផងដែរ។ 

អាម៉េរិក នឹងវាយតម្លៃសំណើក្នុងរយៈពេលប៉ុន្មានថ្ងៃ និងដាក់ចេញនូវដំណោះស្រាយដ៏សមស្របមួយ ដែលអាចរួមបញ្ចូលពន្ធបដិការ។

បច្ចុប្បន្ន គេនៅមិនទាន់ច្បាស់នៅឡើយថា ប្រទេសណានឹងទទួលបានលិខិតនោះទេ ប៉ុន្តែទំនងជាត្រូវបានផ្ញើទៅដៃគូដែលកំពុងចរចាសកម្មជាមួយអាម៉េរិក ដែលកំពុងកិច្ចប្រជុំ និងការផ្លាស់ប្តូរឯកសារ។ បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយសហភាពអឺរ៉ុប ជប៉ុន វៀតណាម និងឥណ្ឌា ក្នុងចំណោមប្រទេសដទៃទៀត។

ពាក្យគន្លឹះ: