(ភ្នំពេញ)តាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ចំនួនគោលដៅសរុប ១៦៨គោលដៅ។ ក្នុងនោះយានយន្តចូលគោលដៅចំនួន ៣០៦គ្រឿងរួមមាន រថយន្តធំ ៦គ្រឿង, រថយន្តតូច១២៩គ្រឿង និងម៉ូតូ ១៧១គ្រឿង។ សមត្ថកិច្ចបានរកឃើញ យានយន្តល្មើសសរុបចំនួន ២៤៦គ្រឿង មាន រថយន្តធំ ៤គ្រឿង, រថយន្តតូច ៩៧គ្រឿង និងម៉ូតូ ១៤៥គ្រឿង ត្រូវបាន ផាកពិន័យ។
តាមរបាយការណ៍ដដែល បានឱ្យដឹងថា លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ យានយន្តចូលគោលដៅចំនួន ៣,០៣៧គ្រឿង, រថយន្តធំ ៤៣គ្រឿង, រថយន្តតូច ១ ១៤៣គ្រឿង, ម៉ូតូ ១ ៨៥១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២ ៣៨៦គ្រឿងដូចជា រថយន្តធំ ២៧គ្រឿង, រថយន្តតូច ៧៩២គ្រឿង និងម៉ូតូ ១,៥៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ៕