ត្រាំ​មិន​សប្បាយ​ចិត្ត​សោះ​បន្ទាប់​ពី​អ៊ីស្រា​អែល​វា.​យ​ប្រ.ហារ​ប្រទេស​កាតា

Bunlors
បញ្ចូលដោយ -

 


ទី​ក្រុង​ដូហា៖ ​បន្ទាប់​ពី​អ៊ីស្រា​អែល​វាយ​ប្រហារ​ទៅ​លើ​កន្លែង​ស្នាក់​នៅ​របស់​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់​នៅ​ប្រទេស​កាតា​ប៉ុន្តែ​មិន​បាន​សម្រេច​ អាមេរិក​បាន​ចេញ​មក​បញ្ជាក់​ថា​ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ។​​ មាន​ន័យ​ថា​អ៊ីស្រា​អែល​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​។ លោក​ត្រាំ​ថ្លែង​ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​នៅ​ពេល​ទទួល​ដំណឹង​ស្ដី​ពី​ការ​វាយ​ប្រហារ​នេះ​ ហើយ​លោក​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ពិស្ដា​រនៅ​យប់​នេះ​។ ​លោក​​ថ្លែង​ថា​សភាព​ការណ៍​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ទាល់​តែ​សោះ​។ ​​​លោក​ចង់​ឃើញ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​មក​វិញ។ ប៉ុន្តែ​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ហេតុ​ការណ៍​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​។

អ៊ីស្រា​អែល​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​កាតា​យល់​ថា​អ៊ីស្រា​​អែល​មាន​គំនិត​ទុច្ច​រិត និង​ចូល​រួម​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ភេរ​វកម្ម។ នាយក​រដ្ឋ​មន្ត្រី​កាតា​ថ្លែង​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​សន្តិ​ភាព​ដែល​មាន​ប្រទេស​កាតា​ជា​អ្នក​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​រវាង​ហាម៉ាស់​ និង​អ៊ី​ស្រា​អែល​។​

លោក​ត្រាំ​ទទួល​ស្គាល់​ថា​ការ​តាម​កម្ចាត់​ក្រុម​ហាម៉ាស់​ជា​គោល​ដៅ​ដែល​ត្រូវ​តែ​ធ្វើ​ពិត​មែន​​ហើយ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​លោក​យល់ថា​ការ​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​ចូល​ទៅ​ក្នុង​ទឹក​ដី​នៃ​រដ្ឋ​នៅ​ឈូង​សមុទ្រ​អារ៉ាប់​ជា​កំហុស​ឆ្គង​។ កាតា​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ និង​ជា​កន្លែង​ស្នាក់​អាស្រ័យ​នៃ​មេ​ដឹក​នាំ​​នយោ​បាយ​ប៉ាឡេ​ស្ទីន​។ ប្រទេស​មួយ​ចំនួន​ប្រកាស​ថ្កោល​ទោស​អ៊ីស្រា​អែល​។ ក្នុង​នោះ​មាន​អារ៉ាប៊ី​សាអូឌីត, អេហ្ស៊ីប​, អារ៉ាប់​រួម និង​សហ​ភាព​អឺរ៉ុប​។

គួរ​កត់​សម្គាល់​ថា​ការ​វាយ​ប្រហារ​នោះ​កើត​ឡើង​ក្រោយ​អំពើ​ភេរវ​កម្ម​នៅ​ទី​ក្រុង​យេរូសាឡឹម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន២​នាក់​​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៦​នាក់​។ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ អះ​អាង​ថា​អ៊ីស្រា​អែល​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ស្នាក់​នៅ​របស់​មេដឹក​នាំ​ហាម៉ាស់​នៅ​កាតា​ជា​រឿង​សម​ហេតុ​ផល​បំផុត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ភេវ​កម្ម​នៅ​យេរូ​សាឡឹម​ និង​ការ​ស្លាប់​ទាហាន​អ៊ីស្រា​អែល​៤​នាក់​នៅ​ហ្កា​ហ្សា​។​ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕