ពលរដ្ឋ​មួយចំនួន​នៅ​ផ្សារ​អូរ​បី​ជាន់ ប្រកប​របរ​​លក់ដូរ​ជា​ធម្មតា ​ក្រោយ​ទាហាន​ថៃ​បា.ញ់​រះ

Bunlors
បញ្ចូលដោយ -


 ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋមួយចំនួន​​នៅ​ផ្សារ​អូរ​បី​ជាន់​នៅ​ប្រកប​មុខ​របរ​​លក់ដូរ​ជា​ធម្មតា​ក្រោយ​ទាហាន​ថៃ​បាញ់​រះមកលើ​ពលរដ្ឋ​ បណ្តាល​ឱ្យមានអ្នកស្លាប់ និងរបួស ​កាលពី​​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ភូមិ​អូរបីជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។


ជាក់ស្តែង​ ​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរប​បលក់​ដូរ​នៅ​ផ្សារ​អូរ​បី​ជាន់ ​នៅ​តែ​បន្ត​លក់​ជា​ធម្មតា​ក្រោយ​ទាហាន​ថៃ​បាញ់​រៈម​កលើ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យមានអ្នករបួស​និង​ស្លាប់​ កាល​ថ្ងៃ​ទី​១២ ខែវិច្ឆិការ ឆ្នាំ​២០២៥​នៅ​ភូមិ​ព្រៃ​ចាន់ ដែល​នៅ​ខាងជើង​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ផ្សារ​អូរ​បី​ជាន់​ ស្ថិត​ភូមិ​អូរបីជាន់ ឃុំ​អូរ​បី​ជាន់​ ។


ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​​ថា ​ក្រោយ​មាន​ទាហាន​ថៃ​បាញ់​រះ​ម​កលើ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យមានអ្នក​របួស​និង​ស្លាប់​ ​គេសង្កេតឃើញ​ប្រជា​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់​សម្រុកចាក​​ចេញ​ ​ដោយ​ភៀសខ្លួន​ចេញពី​ភូមិ​ទៅ​រក​កន្លែង​សុវត្ថិភាព ពួក​គាត់​លក់​នៅ​ផ្សារ​អូរ​បី​ជាន់​ជាប់​ក្បែរ​ព្រំដែន​ប្រមាណ​ជាង​៥០០ ម៉ែត្រ​ហើយ​នៅ​ខាងជើង​ភូមិ​ជោគជ័យ​ប្រមាណ​១០​គីឡូម៉ែត្រ​និង​នៅ​ខាងត្បូង​ភូមិ​ព្រៃ​ចាន់​ប្រមាណ​១០​គីឡូម៉ែត្រ​ ក៏​ដូច​គ្នា​។


ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ​ពួក​គាត់​ពិត​ជា​មាន​ព្រួយបារម្ភ​ ហើយ​មានប្រជា​​ពលរដ្ឋ​មួយ​ចំនួន​​បាន​បិទ​​ទ្វារ​​តូប​ផ្អាក​លក់​ នាំ​កូនចៅ​ទៅ​តំបន់​សុវត្ថិភាព​ និង​មួយ​ចំនួន​នៅ​បន្ត​បើកទ្វារ​តូប​និង​លក់​ជា​ធម្មតា ​បើ​មិន​លក់​អាច​ប៉ះពាល់​ដល់ជីវភាព​​គ្រួសារ​ ទើប​សម្រេចចិត្ត​នៅ​បន្ត​លក់​ បើ​អាជ្ញាធរ​​ណែនាំ​អោយ​ចាក​ចេញ​ ទើប​ពួក​គាត់​បិទ​ទ្វារ​ចាកចេញ​ តែ​ពេល​នេះ​នៅ​បន្ត​លក់ដូរ​បានជា​ធម្មតា​៕