ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួន ករណីលួ.ចយកដែកទ្រទុយោទឹកស្អាត និងទទួលផលចោរក.ម្ម
បញ្ចូលដោយ -
1/05/2026
ខេត្តកណ្តាល ៖ អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបករណី អំពើលួច(ដែកទ្រទុយោទឹកស្អាត)និងទទួលផលចោរកម្មចំណុច ស្ពាន៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១-ឈ្មោះឈឹន សុខខុន ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម ទី២-ឈ្មោះ លាប សេងវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរទិញអេតចាយ(ទទួលផលចោរកម្ម) ។ សម្ភារៈចាប់យករួមមាន ដែក៤ជ្រុងចំនួន១៩កំណាត់ ,ដែកក្រចាប់ចំនួន១២ក្រចាប់ ,បន្ទះដែកមួយចំនួន(របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ៕
ពាក្យគន្លឹះ:



