ភ្ញៀវទេសចរឥណ្ឌាទាំងគ្រុបតូចគ្រុបធំ បង្ហាញវត្តមានយ៉ាងកុះករនៅខេត្តសៀមរាប
បញ្ចូលដោយ -
1/12/2026
ខេត្តសៀមរាប ៖ តំបន់ប្រាសាទបុរាណក្នុងទឹកដីខេត្តសៀមរាប កំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលបានមកដល់ជាក្រុមតូចៗ និងប្រតិភូទេសចរណ៍ខ្នាតធំយ៉ាងច្រើនកុះករ ។
ជាក់ស្តែងបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានប្រកាសនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ថា ៖ ភ្ញៀវទេសចរឥណ្ឌាដែលមានទាំងគ្រុបតូច និងគ្រុបធំ បានសម្រុកមកទស្សនាតំបន់ប្រាង្គប្រាសាទបុរាណរបស់ខ្មែរ ដែលនៅលើទឹកខេត្តសៀមរាបយ៉ាងច្រើនកុះករ ។
ទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់បន្តថា ទាំងនេះបានបង្ហាញឱ្យឃើញពីគុណតម្លៃនៃវប្បធម៌ អរិយធម៌ស្រដៀងគ្នា រវាងជាតិសាសន៍ទាំងពីរក្រោមម្លប់នៃសុខសន្តិភាពដែលមានស្រាប់ក្នុងប្រទេសកម្ពុជាយើង៕
ពាក្យគន្លឹះ:



