ឥទ្ធិពលព្យុះទី១ “ណូកាន”៖ តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ១០%

Bunlors
បញ្ចូលដោយ -

 


រាជធានីភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងរងឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូង និងព្យុះទី១ ឈ្មោះ ណូកាន​។ ឥទ្ធិពលនេះបណ្តាលឱ្យតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។ ចំណែកឯស្ថានភាពរលកសមុទ្រវិញ នឹងមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។

ដោយឡែកសម្រាប់តំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ ស្ថានភាពមេឃស្រឡះល្អ និងមិនមានភ្លៀងធ្លាក់នោះទេ។ សីតុណ្ហភាពអប្បបរមាមានកម្រិត ២០អង្សាសេ និងអតិបរមាឡើងដល់ ៣២អង្សាសេ ជាមួយនឹងល្បឿនខ្យល់បក់ក្នុងចន្លោះពី ៥ ទៅ ៦ ម៉ែត្រក្នុងមួយវិនាទី៕