បាត់ដំបង: នៅព្រឹកថ្ងៃទី 19 ខែឧសភា ឆ្នាំ2025 ឯកឧត្តម សែម សំណាង អគ្គនាយក សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានចុះសួរសុខទុក្ខបងប្អូនជនមានពិការភាពភ្នែក ឈ្មោះ សឿន ស៊ីនួន ស្ថិតនៅភូមិ កំពង់ឆ្លង ឃុំ វត្តតាមិម ស្រុកសង្កែ និងឈ្មោះ ចក់ ចូត ស្ថិតនៅក្នុងភូមិ រកា ឃុំរកា ស្រុក សង្កែ ខេត្ត បាត់ដំបង ក្នុងនោះឯកឧត្តម ក៍បាគៀងគោថវិការពីសហការី និងបាននាំយកនូវថវិកាទាំងនោះ និងសម្ភារៈឧបភោគបរិភោគមួយចំនួន មានដូចជា អង្ករមួយការ៉ងទឹកត្រី ទឹកស៊ីអីវ និងមី ជូនទៅដល់ពួកគាត់ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានមួយគ្រាផងដែរ។ ឯកឧត្តម សែម សំណាង ក៍បន្តសួរពីទុក្ខលំបាកនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពួកគាត់ក៍បានរៀបរាប់ពីការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ថាមានការលំបាកជាខ្លាំង១គឺគាត់រស់ពឹងផ្អែកទៅលើបងប្អូនឬឪពុកម្តាយបញ្ចឹមទាំងស្រុង ។
ហើយគាត់ក៏សូមអំពាវាដល់សប្បុរសជនដែលមាន សប្បុរសធម៌សូមជួយជួយដល់ពួកគាត់ផង ហើយជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ ឯកឧត្តម អគ្គនាយក សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក និងសហការីដែលបានចូលរួមឧបត្ថម្ភដល់ខ្ញុំបាទ/នាងខ្ញុំ សូមឲ្យជួបពុទ្ធពរទាំង 4 ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លៀតឡើយ
ប្រសិនបើសប្បុរសជនមានបំណងចង់ឧបត្ថម្ភដល់បងប្អូនជនមានពិការភាពចាស់ជរា កុមាកំព្រា សូមទំនាក់ទំនងតាមទូរសព្ទលេខ:095 800 001/071 624 3333/093 777 522
សូមអរគុណ!