លោក Netanyahu បញ្ជាក់ពីការសម្លាប់មេដឹកនាំហាម៉ាស់នៅហ្គាហ្សា លោក Mohammad Sinwar

Mr. Ro
បញ្ចូលដោយ -

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ នៅថ្ងៃពុធ ទី២៨ ខែឧសភា ថា លោក Mohammad Sinwar មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងជាប្អូនប្រុសរបស់អតីតមេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ថ្លែងនៅក្នុងសភា លោក Netanyahu បានមានប្រសាសន៍ថា អ៊ីស្រាអែលកំពុងស្ថិតក្នុង «ចំណុចរបត់ដ៏សំខាន់» ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់ ហើយយោធាបាន «កម្ចាត់ Mohammad Sinwar»។ លោកបានបន្ថែមថា ប្រតិបត្តិការថ្មីៗរបស់អ៊ីស្រាអែល គឺផ្តោតលើការរុះរើសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស់។

នេះគឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូងនៃការស្លាប់របស់លោក Mohammad Sinwar បន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងយោធាអ៊ីស្រាអែល និងសេវាសន្តិសុខ Shin Bet កាលពីថ្ងៃទី១៣ ខែឧសភា ដែលបានកំណត់គោលដៅលើលេណដ្ឋានក្រោមមន្ទីរពេទ្យ Gaza European ក្នុងទីក្រុង Khan Younis។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ២៦នាក់ផ្សេងទៀត នេះបើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ប៉ុន្តែជោគវាសនារបស់ Mohammad Sinwar មិនត្រូវបានបញ្ជាក់នៅពេលនោះទេ។



ពាក្យគន្លឹះ: