បើទោះបីជាលោក ហង្ស សំណាង បានធ្វើការសុំទោសនៅព្រឹកថ្ងៃទី ៣០ ខែឧសភានេះក្ដី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ៣០ ឧសភា ២០២៥នេះដែរ ។ បើតាមការបញ្ចាក់របស់ លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ថា បុគ្គល ហង្ស សំណាង និងបក្សពួក២នាក់ទៀត ពិតជាត្រូវបានសមត្ថកិច្ចហៅមកសួរនាំពិតប្រាកដមែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយសារបង្ហោះវីដេអូពាក់ព័ន្ធនឹងកងទ័ព»។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅព្រឹកនេះបានឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ព័ន្ធផលិតវីដេអូរ ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើអោយកងទ័ពបាក់ទឹកចិត្ត ក្នុងនោះមានឈ្មោះ ៖
១- ឈ្មោះ ហង្ស សំណាង អ្នកកាសែត
២- ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
៣- ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។ អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ ។
សមត្ថកិច្ចស្រុកកំពង់រោទ៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងរៀបចំបញ្ជូនអ្នកទាំង ៣នាក់នេះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់ ។ (អត្ថបទ លោក ផេង ភិរម្យ)