រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់បន្ថែមទៀត ខណៈថ្ងៃនេះដែរមានអ្នកជាសះស្បើយចំនួន១៥នាក់ដែរ ។
ក្រសួងសុខាភិបាលបានអំពាវនាវ អោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរអោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេសចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ។
ទោះបីជាពេលនេះ មិនទាន់ការឆ្លងរាលដាលធ្ងន់ធ្ងរក្តី ប្រជាជនកម្ពុជាទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំអោយវារាលដាលខ្លាំងនៅកម្ពុជា ៕