លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កត្តា ៣យ៉ាងសំខាន់ ដែលចូលរួមធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា អាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ រាប់សែននាក់ ហើយផ្តល់ភាពជឿជាក់ពីឪពុកម្ដាយគ្រប់ៗគ្នា

Mr. Ro
បញ្ចូលដោយ -

(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា កត្តា៣យ៉ាងសំខាន់ ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ ហើយផ្តល់ភាពជឿជាក់ពីឪពុកម្ដាយគ្រប់ៗគ្នាទៅដល់មន្ទីរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិតបានគូរសបញ្ជាក់ថា កត្តា ៣យ៉ាងសំខាន់នោះ ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ មកដល់ថ្ងៃនេះគឺ៖

* កត្តាទី១ «ឆន្ទៈ» និងភាពទទួលខុសត្រូវរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើការក្នុងមន្ទីរពេទ្យគន្ធបុប្ផា

* កត្តាទី២ «ថវិកា» ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលដោយមិនគិតថ្លៃ ទាំងពិគ្រោះជំងឺ ទាំងផ្តល់សេវា ទាំងផ្ដល់ថ្នាំ..(ល)

* កត្តាទី៣ «ការលើកទឹកចិត្ត» ព្រោះត្រូវការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយ៉ាងសំខាន់ក្នុងការចូលរួម យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»










ពាក្យគន្លឹះ: