ថៃកំណត់ឱ្យពលរដ្ឋខ្មែរចូលត្រឹម៧ថ្ងៃ ដល់ថ្ងៃកំណត់ត្រូវសុំឡើងវិញ, ជាការឆ្លើយតប កម្ពុជាក៏កំណត់ឱ្យពលរដ្ឋថៃចូលខ្មែរបានត្រឹម៧ថ្ងៃដូចគ្នា(Video ខាងក្រោម)

Mr. Ro
បញ្ចូលដោយ -

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលប្រទេសរបស់ខ្លួន ត្រឹមពេល៧ថ្ងៃ ខុសពីរាល់ដងរហូតដល់៦០ថ្ងៃ។

ជាការឆ្លើយតបកម្ពុជា ក៏បានកំណត់សម្រាប់ការចូលរបស់ប្រជាពលរដ្ឋថៃ តែ៧ថ្ងៃដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានវៃត្រាលើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរ ដែលចូលដីថៃ កំណត់ឱ្យចូលត្រឹមតែ ៧ថ្ងៃទេ ដែលខុសពីរាល់ដង គឺរហូតទៅដល់៦០ថ្ងៃ ដូច្នេះ រាល់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅក្នុងទឹកដីថៃ ដល់ពេលកំណត់ត្រូវមកវៃត្រាឡើងវិញ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ទៀតថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយោងតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ កម្ពុជា ក៏បានកំណត់រយៈពេល ៧ថ្ងៃដូចគ្នា រាល់ពលរដ្ឋថៃ ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា ដូច្នេះ នៅពេលដែលផុតកំណត់ត្រូវទៅវាយត្រាលើលិខិតឆ្លងដែនឡើងវិញ។











ពាក្យគន្លឹះ: