(បាត់ដំបង)៖ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម អគ្គនាយក សែម សំណាង បានអនុវត្តសកម្មភាពមួយដ៏មានមនុស្សធម៌ ដោយយកគ្រឿងឧបភោគបរិភោគចំនួនមួយ ចុះចែកដល់ជនមានពិការភាពដល់ផ្ទះផ្ទាល់ ក្នុងភូមិបែកចានថ្មី សង្កាត់ព្រៃព្រះស្តេច ក្រុង និងខេត្តបាត់ដំបង។
ជនមានពិការភាពដែលទទួលបានការជួយដល់ផ្ទះនោះ មានឈ្មោះ ចៅ ភារម្យ ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលមានភាពពិការភាព ដោយសារប្រព្រឹត្តិការណ៍គ្រោះថ្នាក់ក្នុងកំឡុងពេលលេងគ្រាប់។ ការចុះជួយរបស់ឯកឧត្តមអគ្គនាយកនេះ បានបង្ហាញពីការចងមិត្តភាពនិងការចែករំលែកការថែរក្សាជីវភាពជនក្រីក្រ និងជនមានពិការភាពនៅក្នុងសង្គម។
សកម្មភាពនេះក៏ជាការបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់របស់អង្គភាពពាក់ព័ន្ធ ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានភាពពិបាកក្នុងជីវភាពប្រចាំថ្ងៃ។