ក្រសួងការពារជាតិកម្ពុជា បដិសេធដាច់អហង្ការចំពោះទាហាន និងពលរដ្ឋថៃ ដែលថា ប្រាសាទតាក្របីជារបស់ខ្លួន

Mr. Ro
បញ្ចូលដោយ -

 

ក្រសួងការពារជាតិ កម្ពុជា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញមុខច្រានចោល និងបដិសេធយ៉ាងដាច់អហង្ការចំពោះទាហាន និងពលរដ្ឋថៃ ដែលថា ប្រាសាទតាក្របីស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ក្រសូងការពារកម្ពុជា ចាត់ទុកការលើកឡើងរបស់ទាហាន និងពលរដ្ឋថៃនេះ គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសម្អាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។ 

ក្រសួងការពារជាតិ កម្ពុជា ក៏បានបញ្ជាក់សារជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រមានទីតាំងនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។ ក្នុងការបញ្ជាក់នេះ ក្រសួងការពារជាតិ កម្ពុជា ក៏បានផ្ដាំទៅទាហាន និងពលរដ្ឋថៃ ថា បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។




ពាក្យគន្លឹះ: