ក្រសួងសាធារណការ ឲ្យយុវជនមួយចំនួនបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាបន្ទាន់!
បញ្ចូលដោយ -
7/10/2025
រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានយុវជនមួយចំនួន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមដងផ្លូវ ដែលសកម្មភាពទាំងនេះ ជាអំពើល្មើសនឹងច្បាប់ ទាមទារឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថា ៖ កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ៕
ពាក្យគន្លឹះ: