
អំណោយទាំងនោះត្រូវបានផ្តល់ជូនភៀសសឹកចំនួន ១០០០គ្រួសារ និងកងទ័ពជួរមុខ ចំនួន៥០០ ក្នុងខេត្តឧត្តរមានជ័យុំ
នាឱកាសនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម អ៊ុក ឃ្នួច បានពាំនាំអំណោយរបស់ក្រុមហ៊ុន LOD បញ្ជូនមកចែកជូនជនភៀសសឹកដែលជម្លៀសមកមណ្ឌលសុវត្ថិភាព និងកងទ័ពជួរមុខ។
បន្ថែមលើនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
សូមជម្រាបថា អំណោយរបស់ក្រុមហ៊ុនអចលនទ្រព្យLOD តាមរយៈលោកអ៊ុក ឃ្នួច និងគ្រួសាររួមមាន អង្ករ១៥តោន ឆៃប៉ូវ១០០០គីទ្បូ កន្ទេល១០០០ មុង ១០០០ ក្រម៉ា១០០០ ទឹកស៊ីអ៉ីវ១០០០យួរ សៀង២០០០ដប សម្រាប់កងទ័ពជួរមុខចំនួន៦គោលដៅបានឧបត្ថម្ភ ម៉ីចំនួ៦០កេៈសាច់ក្រក៦០គីទ្បូ ត្រីងៀត២០គីទ្បូ សាច់ជ្រូកផាត់២៥ គីទ្បូ និងកាធិផាវ ២០ប្រអ់ផងដែរ៕