ហ៊ានមែន! ​ខ្មាន់កាំភ្លើង​ចិន​០៥​នាក់​ចូល​​​បា.ញ់​រំដោះ​អ្នកទោស​​ចិន​០១​នាក់​នៅ​ក្នុង​តុលា​ការ​ខេត្ត​ស្វាយរៀង

Bunlors
បញ្ចូលដោយ -

 


ខេត្តស្វាយរៀង​ ៖ ​​​មានករណី​ជនជាតិចិន​ចូលមក​បាញ់​រំដោះ​អ្នកទោស​ចេញពី​តុលាការ នៅ​ខេត្តស្វាយរៀង​, ពេល​នេះ ​​កម្លាំង​សមត្ថកិច្ច​កំពុង​ដេញ​តាម​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ដោយ​​ចាប់ខ្លួន​បាន​០២​នាក់​ហើយ ​នៅ​សល់​៤នាក់​ទៀត​កំពុង​ព័ទ្ធ​​ចាប់ ​កាលពី​​​​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។


​ហេតុការណ៍​ក្រុម​ឧក្រិដ្ឋជន​មួយ​ក្រុម ទំនង​ជនជាតិ​ចិន បាន​ចូល​ទៅ​បាញ់​រំដោះ​អ្នកទោស​ម្នាក់​នៅ​តុលាការ​ខេត្តស្វាយរៀង ដែល​ជា​បក្សពួក​របស់​ខ្លួន ពេល​សមត្ថកិច្ច​នាំ​អ្នកទោស ចូល​ទៅ​តុលាការ ដើម្បី​កាត់ទោស​។


នៅ​ពេល​នេះ ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ក្រុម​ឧក្រិដ្ឋជន និង​យក​អ្នកទោស​មក​វិញ ​។ ហើយ​មក​ដល់​វេលា​ម៉ាង​១០ ​និង​៤០​នាទី​ព្រឹក​ថ្ងៃដដែល សមត្ថកិច្ច​កំពុងតាម​ប្រ​មា​ញ់​ចាប់​បាន​២​នាក់ ​នៅ​០៤​នាក់​ទៀត​​​កំពុង​ឡោម​ព​ទ្ធ័​ចាប់ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ដែល​កំពុង​តាម​បង្ក្រាប​ក្រុម​ជនល្មើស​បាន​បញ្ជាក់​មក​កោះសន្តិភាព​ ។


ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព