ដឹងមូលហេតុហើយ! ករណីវា.យតប់គ្នាផ្អើលរោងការ ខណៈ៤នាក់ត្រូវឃាត់ខ្លួន និង៨នាក់ទៀតកំពុងរត់គេច

Bunlors
បញ្ចូលដោយ -

 


ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​សួរនាំ ហើយ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​៨​នាក់​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​ខណៈ​ដែល​វាយតប់​គ្នា​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង ព្រោះតែ​ខាង​កូនកំលោះ​ជួល​(DJ) ចាក់​បទ​ញាក់​ៗ​ដើម្បី​កំដរ​អារម្មណ៍​ហើយ ភាគី​ខាង​ស្រី​មិន​ព្រមឱ្យ​ចាក់​ក៏​ក្លាយទៅជា​ហិង្សា​វាយតប់​គ្នា​តែ​ម្តង​។ គួររំលឹកថា ពី​កម្មវិធី​សប្បាយ​ប្រែជា​វឹកវរ​! ចាន​កែវ​ហោះ​ពេញ​រោងការ និង​វា​.​យ​ត​.​ប់​គ្នា​ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា

ការ​ស្រាវជ្រាវ​ឃាត់​មនុស្ស​ចំនួន​៤​នាក់​ខាងលើ ដោយ​អនុវត្ដ​តាម​ការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​បានការ​ណែនាំ​ពី​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​គងពិសី លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី បាន​ដឹកនាំ​បញ្ជា​ផ្ទា​ល់លេ​ី​កិច្ចការ​ចុះ​ស្រាវជ្រាវ​ករណី​បង្ក​ហិង្សា​មួយ ក្នុង​ពិ​ធិ​មង្គលការ កូនប្រុស​-​ស្រី ស្ថិត​នៅ​ក្នុងភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ កាលពី​យប់​ថៃ្ង​ទី​១៣ ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ ដែល​មាន​ហេតុការណ៍​មួយ​បាន​បង្ក​ហិង្សា​ឡេ​ី​ង​ដោយ​ភ្ញៀវ​ខាង​ប្រុស​និង​ភ្ញៀវ​ខាង​ស្រី ធ្វើ​សកម្មភាព​វាយ​គ្នា​ក្នុង​ពិធី​វង់​រាំ​កម្សាន្ដ នឹង​គប់​កែវ​ចាន​ដប ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​មានការ​រង​របួស​លេ​ី​ភ្ញៀវ​អ្នកចូលរួម​មួយ​ចំនួន ។


លោក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា​÷

ក្នុង​ប្រតិបត្ដិការ​ស្រាវជ្រាវ​សមត្ថកិច្ច​នគរបាល​បាន​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​មួយ​ចំនួន​និង​បាន​អ​ញ្ជេ​ី​ញយ​កមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ៖ – ភាគី​មក​ពី​ខាង​កូនប្រុស​(​កូនកំលោះ​)

ទី​១-​ឈ្មោះ ជិន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រង​របួស​បែកក្បាល​ដោយសារ​តែ កែវ ចាន ដប ហោះ​) និង​ទី​២-​ឈ្មោះ ម៉​ន ប៊​ន​ឡុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

-ចំពោះ​ភាគី​មក​ពី​ខាង​កូនស្រី​(​កូនក្រមុំ​)

ទី​១-​ឈ្មោះ ជា សា​រ៉េ​ម ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ត្រូវ​មួយ​ដៃ​) និង​ទី​២-​ឈ្មោះ ជា សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​(​រង​របួស​ផ្ទៃមុខ​)​។ នៅ​ក្នុង​ហេតុការណ៍​រីករាយ​សប្បាយ​ក្អាកក្អាយ ប្រែ​មក​ជា​រឿង​អាប់អួរ ក្លាយជា​ហិង្សា សមត្ថកិច្ច​បាន​ចុះ​អន្ដរាគមន៍​ដល់​កន្លែង​កើតហេតុ​ប៉ុន្តែ​ក្រុម​អ្នក​ប្រយុទ្ធ បាន​រត់​ចែក​ជេ​ី​ង​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​អស់​បន្ទាប់​ពី​បេ​ី​ក​ឆាកប្រយុទ្ធ​គ្នា​ចប់​នោះ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា ចំណែក​បក្ខពួក​ពាក់ព័ន្ធ​កំពុង​រត់គេច​ខ្លួន​រួម​មាន​÷​ទី​១. ឈ្មោះ ឡៅ ស៊ូ​លាំង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី

ទី​២.​ឈ្មោះ ស៊ឹ​ម សុខ​វិសាល ហៅ ជូ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី

ទី​៣.​ឈ្មោះ ហេង ឈៀវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី

ទី​៤.​ឈ្មោះ នឹម ចាន់​ណា​រួត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង

ទី​៥.​ឈ្មោះ ហួត ច​ន្ទ្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង

ទី​៦.​ឈ្មោះ នួន នាង​ភិ​រម្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង

ទី​៧-​ឈ្មោះ ថុ​ង កែវ​ឡាយ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី និង​ទី​៨-​ឈ្មោះ យ៉​ន វ​ណ្ឌី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​។


មូលហេតុ​ដែល​ក្លាយទៅជា​ហិង្សា​ក្នុង​ពិធី​មង្គលការ​ខាងលើ​នេះ​គឺ​ដោយសារ​តែ​ភាគី​ខាង​កូនប្រុស​បាន​ជួល​(DJ)​មក​ចាក់​រាំ​លេង​កំសាន្ត​ហើយ​ភាគី​ខាង​ស្រី​ជំទាស់​ក៏​ក្លាយទៅជា​បែប​នេះ​ទៅ​។ ករណី​ខាង​លេ​ី​នេះ ក៏​មានការ​តវ៉ា​ទាមទារ​សំណង​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រេ​ី​ន​មាន​ខាង​តន្ដ្រីសម័យ ម្ចាស់​រោង​ផង​ដែរ​។

ជនសង្ស័យ​ទាំង​៤​នាក់​ខាង​លេ​ី ក្រោយ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក គងពិសី​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដកំពង់ស្ពឺ ដេ​ី​ម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕