រុស្ស៊ី និងអ៊ុយក្រែន ដោះដូរក្រុមអ្នកទោសសង្គ្រាមវ័យក្មេង

Mr. Ro
បញ្ចូលដោយ -

 (មូស្គូ)៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមមួយក្រុម ដែលពាក់ព័ន្ធនឹងទាហានមានអាយុក្រោម ២៥ឆ្នាំ កាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដែលបានបញ្ជាក់ថា ការដោះដូរនេះគឺជាលទ្ធផលនៃកិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ កាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។


កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ ខែមិថុនា បាននាំឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីធ្វើការផ្លាស់ប្តូរទាហានយ៉ាងហោចណាស់ ១,២០០នាក់ពីភាគីនីមួយៗ ដោយផ្តោតលើអ្នករបួសដែលក្មេងជាងគេ និងធ្ងន់ធ្ងរបំផុត ព្រមទាំងការប្រគល់សាកសពទាហានរាប់ពាន់នាក់ដែលបានស្លាប់ក្នុងសង្គ្រាម។ ការដោះដូរអ្នកទោស គឺជាចំណុចមួយក្នុងចំណោមចំណុចមួយចំនួនតូចដែលភាគីទាំងពីរអាចឯកភាពគ្នាបាន ខណៈការចរចាលើបញ្ហាធំៗបានបរាជ័យ។


ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ពីចំនួនអ្នកទោសដែលត្រូវបានផ្លាស់ប្តូរកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែបាននិយាយថា ភាគីទាំងពីរបានដោះដូរចំនួនយោធាដូចគ្នា។ 


ពាក្យគន្លឹះ: