ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ នេះ នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ឡានក្រុងពីរជាន់បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ធ្លាក់ចូលក្នុងទឹក បណ្តាលឱ្យស្លាប់ជាង១០នាក់ បាត់ខ្លួន១៤នាក់ និងរបួសធ្ងន់ស្រាល២៣នាក់។
បច្ចុប្បន្ន សពជនរងគ្រោះជាង១០នាក់ខាងលើ ត្រូវបានអាជ្ញាធរយកទៅតម្កល់ទុកនៅក្នុងវត្តកកោះ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ អាស្រ័យហេតុនេះ បើបងប្អូនដែលមានសាច់ញាតិធ្វើដំណើរពីភ្នំពេញទៅសៀមរាបតាមរយៈរថយន្តក្រុងមួយគ្រឿងខាងលើកាលពីយប់មិញនេះ បានទទួលដំណឹងនេះហើយ សូមមកទទួលយកស.ពជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
ជុំវិញករណីខាងលើនេះ សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕



